មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យធនាគារអភិវឌ្ឍន៍ជនបទ ចុះឲ្យកៀកជាមួយប្រជាកសិករ ដើម្បីដឹងពីបញ្ហាប្រឈម និងរកយុទ្ធសាស្ត្រដោះស្រាយ

FN ៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងជំរុញដល់ អនាគារអភិវឌ្ឍន៍ជនបទ ឲ្យបន្តចុះកៀកជាមួយប្រជាកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យ កសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងពីបញ្ហាប្រឈមជាក់ស្តែង និងរិះរកយុទ្ធសាស្ត្រដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ។ ការជំរុញរបស់លោកស្រី ងួន សុខា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញ ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាភិបាល អាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ក្រៅពីនេះ លោស្រីរដ្ឋលេខាធិការ ក៏បបានជំរុញឲ្យ អគ្គនាយកធនាគារអភិវឌ្ឍន៍ជបបទ ពង្រឹកការងារមួយចំនួនទៀតដូចជា៖ * បន្តពង្រឹងអភិបាលកិច្ច និងបន្តកំណែទម្រង់លើគ្រប់ផ្នែកសំខាន់ៗរបស់ស្ថាប័ន សំដៅធ្វើឱ្យ ធនាគារមានសមត្ថភាពកាន់តែរឹងមាំ ក្លាយជាធនាគារឈានមុខដែលបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល។ * បន្តផ្តល់ឥណទាន សម្របសម្រួល និងផ្សាភ្ជាប់ដល់គ្រប់តួរអង្គក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីធានាបាននូវស្ថេរភាពថ្លៃ ការផ្គត់ផ្គង់គ្រប់គ្រាន់ និងធានាបាននូវបរិមាណច្បាស់លាស់ សំដៅរួមចំណែកបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ * បន្តអនុវត្តគម្រោងដែលប្រគល់ជូន ដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណាឱ្យមានជោគជ័យទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងជីវភាពរបស់ប្រជាកសិករ។ … Continue reading មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យធនាគារអភិវឌ្ឍន៍ជនបទ ចុះឲ្យកៀកជាមួយប្រជាកសិករ ដើម្បីដឹងពីបញ្ហាប្រឈម និងរកយុទ្ធសាស្ត្រដោះស្រាយ